ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយជូនដល់អភិបាលរាជធានី-ខេត្តទាំងអស់របស់កម្ពុជា ឱ្យពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសុខភាពសាធារណៈ បង្ការការចំលងជាយថាហេតុនូវីរុសកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ការជំរុញឱ្យអភិបាលរាជធានី-ខេត្ត ពង្រឹងការគ្រប់គ្រងចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖