ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
ព័ត៌មានក្នុងប្រទេស
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមសម័យប្រជុំព្រឹទ្ធសភាលើកទី ៦ នីតិកាលទី ៤
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមសម័យប្រជុំព្រឹទ្ធសភាលើកទី ៦ នីតិកាលទី ៤
VannaShare
Wednesday, December 23, 2020
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលព្រឹកថ្ងៃ អង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញ ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចូលរួមសម័យប្រជុំព្រឹទ្ធសភាលើកទី ៦ នីតិកាលទី ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ សំខាន់ៗ ចំនួន៣ ដែលក្នុងនោះរួមមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រាងអាស៊ានស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាប័ណ្ណក្រុមអាកាសយានិក ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ : -ពិធីសារទី៣ ស្តីពីសិទ្ធិសហប្រតិបត្តិការលើជើង ហោះ ហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ -ពិធីសារទី៤ស្តីពីសិទ្ធិហោះហើរកូទ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន ។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធី សារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រាងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។ អង្គប្រជុំព្រឹទ្ធសភាបាន ពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់៣ ទាំងមូល ដោយឥតកែប្រែចំនួន៥៧សំឡេង នៃសមាជិកសភាទាំងមូលផងដែរ ៕
VannaNewsTakeo
អានច្រើន