ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សង្គម
ទឹកចិត្តឪពុក! ដើរសំលៀងកាំបិតមិនហ៊ានទិញអីហូប សន្សំលុយទិញរបស់ឲ្យកូន សំណាងចំអ្នកលក់ចិត្តបុណ្យ
ទឹកចិត្តឪពុក! ដើរសំលៀងកាំបិតមិនហ៊ានទិញអីហូប សន្សំលុយទិញរបស់ឲ្យកូន សំណាងចំអ្នកលក់ចិត្តបុណ្យ
VannaShare
Tuesday, December 22, 2020
ភ្នំពេញ៖ ម្ចាស់ហាងទូរស័ព្ទមួយកន្លែង ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Rynâ JūmTëv Tøch XD» បានបង្ហាញពីទឹកចិត្តដ៏ល្អមួយ ក្រោយពីលក់ទូរស័ព្ទមួយគ្រឿងជូនបុរសម្នាក់ដែលជាអ្នកសំ លៀ ងកាំ បិ តតាមផ្លូវ ទោះជាគាត់មានទឹកប្រាក់ត្រឹម ៤០ម៉ឺនរៀល ហើយជាលុយរាយថែមទៀត។ម្ចាស់ហាងមិនត្រឹមតែមិនប្រកាន់នោះទេ ថែមទាំងជូនរបស់មួយចំនួនវិញថែមទៀត ធ្វើឲ្យមហាជនជាច្រើន ពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកកោតសរសើរជាហូរហែ។ ម្ចាស់ខាងលើបានសរសេររៀបរាប់ដោយភ្ជាប់ជាមួយខ្លឹមសារថា៖ «បងប្អូនអើយ គាត់សួរខ្ញុំថា iPhone 6pluse ខ្ញុំលក់ប៉ុន្មាន ហើយគាត់ថា គាត់មានត្រឹមតែ ៤០ម៉ឺនរៀលលុយខ្មែរ ក្រដាសរាយៗទេ មីពៅលក់ឲ្យពូអត់? ទឹកចិត្តឪពុកខំដើរសំ លៀ ង កាំ បិ តតាមផ្ទះគេ សំលៀងមិនបាន ដើរសុំគេ ដើម្បីសន្សំលុយទិញទូរស័ព្ទឲ្យកូនខ្ញុំ។ម្ចាស់ហាងថា លុយខ្មែរក៏ខ្ញុំយកដែលពូ តែខ្ញុំមិនគិតកន្ទុយពីពូទេ ខ្ញុំថែមស៊ីមឲ្យពូមួយទៀត ហើយឲ្យទឹកក្រូច និងផ្លែឈើតិចតួចជូនពូ ខ្ញុំសួរគាត់ថា កូនពូរៀនទីប៉ុន្មានហើយ? គាត់ថាទី ១១ហើយ វាចង់បានទូរស័ព្ទប្រើនឹងគេ ពូខំសន្សំមួយថ្ងែ ២០ ០០០៛ ដើម្បីទិញឲ្យកូន។កូនអើយកូន! ឃើញហើយសូមមេត្តាយល់ចិត្តឪពុកផង ថាឪពុក ខំដើរសុំគេ ទម្រាំបានវាលំបាកប៉ុនណា មិនហ៊ានទិញអីហូបខ្លួនឯងទេ ខ្ញុំឃើញគាត់អង្គុយសុំគេហើយ មើលមកតែទូរស័ព្ទខ្ញុំរហូត ការពិតចង់បានទូរស័ព្ទឲ្យកូនសោះ»។យ៉ាងណាសកម្មភាពនេះ នៅតែមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច រិះគន់ទៀត ដោយចង់ឲ្យម្ចាស់ហាងជូនទូរស័ព្ទទាំងមូលមិនគិតថ្លៃតែម្ដង តែនាងបានតបវិញដោយសរសេរថា «ថ្ងៃនេះនាងខ្ញុំជាម្ចាស់ account Facebookផ្ទាល់ សូមចេញមុខបកស្រាយរឿងយប់មិញដែលនាងខ្ញុំបានលក់ទូរស៍ព្ទ iPhone6 plus ឲ្យទៅលោកពូម្នាក់ដែលគាត់ដេីរសំ លៀ ង កាំ បិ ត។ខ្ញុំសូមនិយាយទៅកាន់អ្នកដែលថា ឲ្យនាងខ្ញុំមួយចំនួនតូចដែលគាត់លេីកឡេីងថា ហេតុអីខ្ញុំមិនឲ្យគាត់ទៅ ខ្ញុំចង់យាយថា ខ្ញុំក៏ចង់ឲ្យគាត់ដែរ តែរាល់ថ្ងែខ្ញុំក៏ខ្វះខាតច្រេីនដែរបងប្អូន ខ្ញុំរស់នៅរាល់ថ្ងែហ្នឹង គឺខ្ញុំជួលផ្ទះគេដែរតេី ខ្ញុំក៏មិនមែនជាអ្នកមានដែរទេ ជីវភាពខ្ញុំក៏ខ្វះខាតច្រេីន។ ហេីយមួយទៀតគាត់បាននិយាយថា ខ្ញុំចង់ល្បី ខ្ញុំមិនបានចង់ល្បីដូចដែលបាននិយាយនោះទេ ខ្ញុំផុសព្រោះចង់ឲ្យកូនគាត់បានដឹងពីរទឹកចិត្តរបស់ឪពុក ហេីយក៏ចង់ឲ្យប្អូនៗជំនាន់ហ្នឹងឲ្យគាត់ បានយល់ថា ទឹកចិត្តឪពុកវាមានន័យយ៉ាងណាដែលខំសំ លៀ ង កាំ បិ តយកលុយមកទិញទូរស័ព្ទឲ្យកូនប្រេី ហេីយនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនដែលយល់អារម្មណ៍អ្នកលក់៕
VannaNewsTakeo
អានច្រើន