ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២នាក់ទៀត។ ក្នុងនោះ ម្នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២៨វិច្ឆិកា។ រីឯម្នាក់ទៀត ជាអ្នកដំណើរ ចូលមកកម្ពុជា។ នៅថ្ងៃនេះ មិនមានអ្នកឆ្លងថ្មីទេ។ គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូនេះ ព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា មានអ្នកឆ្លងសរុបត្រឹមតែ ៤១នាក់ដដែល។ រីឯអ្នកជាសះស្បើយ មានចំនួន ៣១នាក់។ ដោយឡែក នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦៣នាក់។ ក្នុងនោះ ៣៤៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕