ភ្នំពេញ៖ ឃាតករដែលបាញ់សម្លាប់បុរសម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ។ សមត្ថកិច្ច អះអាងបឋមប្រាប់ CPC NEWS ថា ជនដៃដល់ឈ្មោះ សុខ ហេងបូរ អាយុ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុដែលបាញ់សម្លាប់ជនរងគ្រោះ នេះ ព្រោះជនដៃដល់ជំពាក់លុយជនរងគ្រោះ ជិត៣០ម៉ឺនដុល្លារ ហើយជនរងគ្រោះតែងតែទារលុយសងជារៀងរាល់ថ្ងៃ ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី ៕