ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក កែម រិទ្ធិសិត បានប្រកាសលាលែងដំណែងជាប្រធានគណបក្សខ្មែរតែមួយ ដោយមិនទាន់ដឹងពីមូលហេតុ។ នេះបើយោងទៅតាមលិខិតដែលលោកបានសរសេរជូនដំណឹងទៅដល់លោកអនុប្រធានគណបក្សបានសរសេរថា៖ ដើម្បីប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ខ្ញុំស្ម័គ្រចិត្តមិនឈរឈ្មោះធ្វើជាបេក្ខភាព ប្រធានគណបក្សខ្មែរតែមួយ នៅអាណត្តិទី២ទៀតទេ។ ដូច្នេះសេចក្តីសម្រេចចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ៕