តាកែវ៖ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង រួមជាមួយលោកនាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត លោក អភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក លោកប្រធានការិ​យាល័យផែនការ និងគាំទ្រឃុំ លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ឃុំបឹងត្រាញ់ខាងត្បូង លោកមេភូមិ ព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ​២០២០ បានអញ្ជើញចូលរួមពិធីវាយតម្លៃលទ្ធផលការងារ ៥០ ភាគរយ ក្នុងការអនុវត្ត គំរោងជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិប្រវែង ៤,៨៨៤ ម៉ែត្រ និងទទឹងប្រវែង ៤ ម៉ែត្រ ដោយឆ្លងកាត់៤ ភូមិ មានភូមិត្រពាំងវែង ភូមិហង់ហេង ភូមិកំប៉ោ និងដក់ពរ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ ២០២០។