ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង លោក សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សុខ សូកាន ជាកូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី។ លោកមានវ័យប្រមាណ ៣៧ឆ្នាំ ដែលមុនការតែងតាំងជា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនេះ លោកធ្វើជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖