តាកែវ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវកម្ពុជា (ក្រុម១៥៧) នឹងមានការផ្តួចផ្តើមពីលោក កែវ វ៉ាន្នី ប្រធានចលនាយុវកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ ដោយមានការយកចិត្តទុក្ខដាក់អំពីសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការទំនាក់ទំនងក្រុមហ៊ុនផ្ទាល់ ពីសំណាក់ លោកអនុប្រធាន អេង ប៉ជាក ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ដោយមានការសហការពីរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា៖ នៅថ្ងៃ ២០ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ និងរដ្ឋបាលខេត្ត អាជ្ញាធរ ក្រុង/ស្រុក ធ្វើការបាញ់ថ្នាំសំលាប់តាមគោលដៅមួយចំនួនដូចខាងក្រោម៖ ១-នៅតាមផ្សារក្នុងខេត្ត វេលាម៉ោង ៨: ៣០ ដល់ទីតាំងផ្សារចាប់ផ្តើមបាញ់ថ្នាំនៅផ្សារ អង្គតាសោមឃុំអង្គតាសោមស្រុកត្រាំកក់ម៉ោង៩: 00 ២-ម៉ោង ១០:០០ចាប់ផ្តើមបាញ់ផ្សារធំតាកែវ និង ម៉ោង ១១:០០ បន្តបាញ់នៅផ្សារណាត់ ក្រុងដូនកែវ។ ៣-បន្ទាប់នៅម៉ោង ៣: ០០ ល្ងាចចាប់ផ្តើមបាញ់នៅផ្សារ សំរោងយ៉ោង ក្នុងស្រុកបាទី ។ សូមបញ្ជាក់ថា ការបាញ់នេះដោយមានការជួយជ្រោមជ្រែងសហការឧបត្ថម្ភពីក្រុមហ៊ុន អ៊ីហ៊ី្សផេស ខនត្រូល (Easy Pest Control) ដើម្បីជួយក្នុងការបាញ់សម្លាប់មេរោគ នៅតាមតំបន់ទីប្រជុំជន៕