ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅកម្ពុជា ដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ រយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលមិនមានករណីឆ្លងថ្មីនៅកម្ពុជា។

នៅថ្ងៃនេះផងដែរ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ ជាសះស្បើយ និងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖