តាកែវ៖ យោងតាមការបញ្ជាក់ពី លោកអនុសេនីយ៏ត្រី ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងស្ដីទី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមការសម្របសម្រួលនិតិវិធីពី ឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិ កែវចំរើនឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័បាន ០២នាក់៖
១-ឈ្មោះហៀក បូលីន ភេទប្រុស អាយុ៣០ឆ្នាំ (ជួញដូរ ប្រើប្រាស់) រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
២-ឈ្មោះ ទុំ ចាន់ភា ភេទប្រុស អាយុ២២ឆ្នាំ(ជួញដូរប្រើប្រាស់) រស់នៅភូមិកំពង់ហ្លូង ឃុំអង្គបូរី ស្រុកអង្គបូរីខេត្តាកែវ ។

ព្រមទាំងដកហូតវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមសថ្លាចំនួន០៦កញ្ចប់ (ធំ១តូច៥) ទម្ងន់១៧,៣៥ក្រាម ( ថ្លឹងទាំងសំបក់ថង់)
២-ទូរសព្ទ័ចំនួន០២ គ្រឿង
៣.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៤.សំភារះសេពនិងសំភារះវេចខ្ចប់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ៕