តាកែវ៖ កាលពីនៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល រវៀង បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចក្បែររបងវត្តស្លារម ស្ថិតនៅក្នុងភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ៖
១. ឈ្មោះ ប៉ា សុខឃាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រុងភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ២. ឈ្មោះ ណុប ចាន់ធា ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច និងម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ៕


