ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលអាស្រ័យផលលើផ្លូវដែលដាក់ដេញថ្លៃនៅក្នុងសាលាឃំុឣង្គប្រាសាទ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ ២០២០ បាននិយាយថា ជាការដេញថ្លៃរបៀបចងមុងទុក ពោលគឺការដេញថ្លៃដោយការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ គឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាឃុំផេ្សងៗ។
ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម២គម្រោង មាន២ខ្សែ និងស្តារប្រទ្បាយ ១គម្រោង មាន១ខ្សែ នៅក្នុងសាលាឃុំឣង្គប្រសាទ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ ក្នុងនោះសម្រេចបានផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែង៣០៦០ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឱ្យដេញគឺ១៦២.៦៧៥.៦០៣លានរៀល និងស្តារប្រទ្បាយប្រវែង១២៩០ម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឱ្យដេញគឺ៥៩.៨៥៣.៤៨៤លានរៀល។មានក្រុមហ៊ុនជាច្រើនបានចូលរួម តែបានទៅលើក្រុមហ៊ុនឈ្មោះ ប្រុង ណាក់ ម្ចាស់ក្រុមហ៊ុន លោក ប្រុង ណាក់ ក្នុងតម្លៃ១៥៤.០០០.០០០លានរៀលស្មើ-៥,៣៣ភាគរយ និងក្រុមហ៊ុនឈ្មោះ ឣភិវឌ្ឍន៍ ហុី គឹមហ៊ង ម្ចាស់ក្រុមហ៊ុន លោក ឆោម ហុី ក្នុងតម្លៃ៥៥.៤០០.០០០លានរៀល ស្មើ-៧,៤៤ភាគរយ ដោយទ្បែក១គម្រោងមាន១ខ្សែទៀតមិនត្រូវបានដេញថ្លៃដោយជោគជ័យទេ។
មហាជនដែលបានចូលរួម និងតាមដានសង្កេតឃើញថា ការដេញថ្លៃនេះ មិនមានតម្លាភាពនោះទេ គឺមានការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ គឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាឃុំផ្សេងៗ ខណៈការដេញថ្លៃនេះទៀតសោត មហាជនសង្កេតឃើញថាមានឈ្មោះលោក ប្រុង ណាក់ ម្ចាស់ក្រុមហ៊ុន ប្រុង ណាក់ និងឈ្មោះលោក ឆោម ហីុ ម្ចាស់ក្រុមហ៊ុនឣភិវឌ្ឍន៍ ហុី គឹមហ៊ង ជាអ្នកបោះមេទឹកតែដើម្បីបិទព័ត៌មាន។
ពលរដ្ឋដែលអាស្រ័យផលលើផ្លូវខាងលើបានសំណូមពរសូមឱ្យរាជរដ្ឋាភិបាល ជួយពិនិត្យ និងកែសម្រួលដល់ការដេញថ្លៃគម្រោងសាងសង់ផ្លូវថ្នាក់ឃុំសង្កាត់ផង កុំឱ្យមានការយកលុយរដ្ឋក្នុងគម្រោងសាងសង់ផ្លូវ ទៅចែកទឹកតែគ្នាបែបនេះបន្តទៅទៀត។
ពលរដ្ឋលេីកឡេីងថា បើនៅតែមានការចែកទឹកតែគ្នាបែបនេះបន្តទៅទៀតនោះផ្លូវក្នុងឃុំនីមួយៗរបស់ពួកគាត់គ្មានគុណភាពនោះទេ ហើយអស់ថវិការរដ្ឋមិនតិចឡើយក្នុងមួយឆ្នាំៗ ។ បេីដូច្នេះទៅហេីយ ខាងក្រុមហ៊ុនដែលទទួលការសាងសង់ផ្លូវខាងលើ សូមធ្វើផ្លូវឱ្យមានគុណភាពផង ៕


