ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ០១នាក់ និងជាសះស្បើយ ០២នាក់ ក្នុងនោះមាន ០១នាក់ ជា លោក សួស យ៉ារ៉ា
ពិសី
Tuesday, November 17, 2020
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មីចំនួន០១នាក់ និងមានករណីជាសះស្បើយចំនួន០២នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣០៣នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១២នាក់៕
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលកម្ពុជា ដូចខាងក្រោម ៖