បើតាមការកត់សម្គាល់របស់ក្រសួងសុខាភិបាល, ជើងហោះហើរជាមួយនឹងជនជាតិខ្មែរទាំង២ខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី្ត ២៤នាក់) ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ០៤នាក់ (ស្រី ០២នាក់ ក្នុងនេះ មានកុមារីអាយុ ០៤ឆ្នាំ ០១នាក់)។ អ្នកដំណើរចំនួន ៤៤នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូន១ មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្ត ដែលបុគ្គល រស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ និងសណ្ឋាគារមួយក្នុងទីក្រុង ភ្នំពេញ (សម្រាប់អ្នក ដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២៨ករណី ក្នុងនោះមាន ១២៥នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺ៣នាក់ ដែលកំពុងសម្រាកព្យាបាលនោះ មានជនជាតិខ្មែរ១នាក់ ដែលទើបវិលត្រឡប់ពីប្រទេសហ្វីលីពីន និងជនជាតិខ្មែរ២នាក់ ដែលត្រឡប់មកពីប្រទេស ឥណ្ឌូនេស៊ីនេះ តែម្តង៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖



