តាកែវ៖ ពលរដ្ឋជាច្រើនកំពុងរងចាំមើលសមទ្ធិផលនានា ដែលរដ្ឋបាលស្រុកគិរីវង់បានកំពុងសិក្សាជជែក វែកញ៉ែករកដំណោះស្រាយ និងបានជួយកែប្រែមុខមាត់លើកសម្រស់ស្រុកគិរីវង់ ដែលជាស្រុកកំណើត សម្ដេចវិបុលបញ្ញា សុខ អាន។
នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក តឹក តុងលីម ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ុត ខុន អភិបាលស្រុក បានអញ្ជើញបន្តដឹកនាំ ប្រជុំផ្សព្វផ្សាយការងារស្ដារដីបឹងទន្លាប់ចាក់បំពេញតាមបណ្ដោយផ្លូវជាតិដើម្បីសាងសង់សួនវប្បធម៍សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ដោយមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកនាយក លោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ និងលោកមេភូមិក្នុងឃុំព្រះបាទជាន់ជុំផងដែរ៕
សូមទស្សនារូបភាពប្លង់សម្រេចដូចខាងក្រោម៖