តាកែវ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រួមជាមួយ លោក កង អាណាន់ អភិបាលក្រុង និងលោក ស៊ឹម ឡាប័ុង នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្ត បានចុះពិនិត្យទីតាំងដេីម្បីត្រៀមរៀបចំពិធីរុក្ខទិវា ៩ កក្កដា ២០២០ ក្រោមការណែនាំរប់ស ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីសោភ័ណ្ឌភាពគម្របព្រៃឈើ ព័ណបៃតង នៅក្នុងក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ដោយបានធ្វើការដាំដេីម ក្ងោក ដេីមឈេីទាល និងដេីមគគី នៅអមសងខាងបណ្តោយផ្លូវជាតិលេខ ២ ចាប់ពីរង្វង់មូលអូរចំបក់ រហូតមកដល់ សួនច្បារសម្តេចវិបុលបញ្ញាសុខអាន វិមានឯករាជក្រុងដូនកែវ ៕






