ភ្នំពេញ៖ យោងតាមបង្ហោះរបស់ ក្រសួងធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹក នាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។ តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖
• លើសពី ៥%-១០% មានចំនួន ៣គ្រឿង
• លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង
• លើសពី ២០% មានចំនួន ៧៥គ្រឿង
សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ។
• លើសពី ៥%-១០% មានចំនួន ៣គ្រឿង
• លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង
• លើសពី ២០% មានចំនួន ៧៥គ្រឿង
សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន






