ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅជាច្រើនឃុំក្នុងស្រុកអង្គរជុំខេត្តសៀមរាប បាននិងកំពុងមានការត្អូញ ត្អែរជាខ្លាំងខណៈដែលក្រុមហ៊ុនពីរកំពុងតែបំភ្លេចបំផ្លាញធន់ធានធម្មជាតិកិនថ្មភ្នំព្រៃបាំង ភូមិដូនអែម ឃុំគោកដូង ស្ទើរតែរលាយហិនហោចជិតអស់ទៅហើយនឹងបង្កផលប៉ះពាល់មកលើពួកគាត់យ៉ាងធ្ងន់ធ្ងរគ្រាដែលក្រុមហ៊ុនទាំងពីរធ្វើការយ៉ាងសកម្មក្នុងការដឹកជញ្ជូនថ្មភ្នំចេញពីភូមិសាស្រ្តខាងលើ ធ្វើឲ្យផ្លូវថ្នល់ពីរខ្សែស្ទើរតែរលាយហិនហោចទាំងស្រុងទៅហើយ។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា ផ្លូវពីរខ្សែនោះ ខ្សែទីមួយគឺចាប់ពីរឃុំគោកដូងទៅទាល់និងឃុំល្វាទ្រាំង របស់ស្រុកវ៉ារិន និងមួយខ្សែទៀតចាប់ពីឃុំគោកដូងដូចគ្នា មកទាល់នឹងឃុំលាដៃ របស់ស្រុកអង្គរធំ ពាក់ព័ន្ធនឹងការត្អូញត្អែរនឹងការចោទប្រកាន់របស់ពលរដ្ឋ ក្រុមការងារ អង្គភាពប្រភពនៃព័ត៌មានយើង ក៏បានធ្វើការទំនាក់ទំនងទៅលោក វុទ្ធី ដែលពលរដ្ឋប្រាប់ថាជាមេការរបស់ក្រុមហ៊ុនថៃ លោក វុទ្ធី ដែលជាមេការរបស់ក្រុមហ៊ុនថៃនោះក៏បានប្រាប់តាមរយៈទូរស័ព្ទថា ផ្លូវថ្នល់ដែលខូចនោះគឺមិនមែនតែរបស់ក្រុមហ៊ុនលោកនោះទេ គឺមានក្រុមហ៊ុនកូរ៉េមួយទៀត នឹងឡានដឹកដំឡូងមីរបស់ពលរដ្ឋទេ ក្រោយពីប្រជាពលរដ្ឋបានឮប្រសាសន៍របស់លោក វុទ្ធី នេះពលរដ្ឋក៏មានការហួសចិត្តជាខ្លាំងថាកសិកម្មដែលលោកដាំដុះដំឡូងមីគឺមួយឆ្នាំលោកដកតែមួយដងគត់ ហើយឡានចូលដឹកក៏មានការតិចតួចខ្លាំងបំផុតបើរបស់ក្រុមហ៊ុនវិញមួយថ្ងៃៗដឹកចេញរាប់រយឡាន ពាក់ព័ន្ធនិងករណីខាងលើក្នុងការចោទប្រកាន់របស់ពលរដ្ឋ ក្រុមការងារយើងក៏បានសុំការទំនាក់ទំនងទៅលោក លុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ លោកក៏បានប្រាប់តាមរយៈទូរស័ព្ទថាលោកនឹងជំរុញឲ្យក្រុមហ៊ុនធ្វើការជួសជុលដើម្បីកុំឲ្យមានការខូចខាតនិងផលប៉ះពាល់មកលើពលរដ្ឋ ទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋនៅតែមិនទាន់អស់ចិត្តនិងទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជុំវិញខេត្តសៀមរាប ជាពិសេសលោកគី វីរិន្ទ ប្រធានមន្ទីរសាធារណៈកាលខេត្តសៀមរាប ដែលទើបកាន់តំណែងថ្មីៗកន្លងទៅសូមមេត្តាចុះជួយត្រួតពិនិត្យមើលផ្លូវពីរខ្សែដែលស្ថិតក្នុងភូមិសាស្ត្រខាងលើផងទាន៕
រាយការណ៍ ដោយ ឡត កែវ




