តាកែវ៖ វាពិតជារឿងគួរឲ្យអស់សំណើចណាស់សម្រាប់អាជ្ញាធរ ដែលមិននឹកស្មានថាក្រុម អ្នកប្រកបរបបរ ជួញដូរថ្នាំញៀន បានយកក្មេងអាយុ ១១ឆ្នាំ ដើរដឹកជញ្ជូនថ្នាំញៀនចែកចាយ នៅតាមភូមិឃុំស្រុកយ៉ាងដូច្នេះ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង ១៤នឹង២០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ បានចុះបង្ក្រាបមុខសញ្ញា ជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំនុច ភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត បានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ រ ហ ភេទ ប្រុស អាយុ ១១ឆ្នាំ (អនិតិជន) ជនជាតិខ្មែរ មុខរបរ សិស្ស រស់នៅ កន្លែងកើតហេតុ។
ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន៖ -ម្សៅក្រាមសថ្លាចំនួន ៤៥កញ្ងប់ ទំងន់ 30.42ក្រាម សង្ស័យជាថ្នាំញៀន(ថ្លឹងទាំងថង់) (លទ្ធផលតេស្តបឋម៖ ពណ៏ត្នោតលឿងទុំ ជាប្រភេទមេតំហ្វេតាមីន ICC ម៉ាទឹកកក -សំភារះវេចខ្ចប់មួយចំនួ -ទូរសព្ទ01គ្រឿងNចុចពិល។ ជនសង្ស័យជាអនិតិជន ត្រូវបានអោយអាណាព្យា បាលមកទទួលទៅលំនៅដ្នានអប់រំបន្ត ហើយបញ្ជូន សំនុំរឿងទៅសាលាដំបូងតាមនិតិវិធី៕



