តាកែវ៖ ខណៈពេលដែលប្លែផ្លែឈើប្រមាណ ២០តោនក្នុងមួយថ្ងៃៗ ត្រូវបាននាំចូលពីប្រទេស វៀតណាមចូលមកប្រទេសកម្ពុជាដោយឆ្លងតាមច្រកខេត្តតាកែវ អាជ្ញាធខេត្តតាកែវបានសម្ដែងការព្រួយ បារម្ភរបស់ខ្លួននៅពេលដែលលំហូប្លែផ្លែឈើយ៉ាងច្រើននេះមិនត្រូវបានធ្វើការពិនឹត្យបានម៉ត់ចត់បន្ទាប់ពីមន្រ្តីជំនាញកាំកុងត្រូលត្រូវបានដកចេញពីព្រំដែន។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើរសុំជួយអន្តរាគមន៍ការទប់ស្កាត់ និងហាមឃាត់ការនាំចូលបន្លែ-ផ្លែឈើមានជាតិគីមី ពុល ពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃ សុក្រ ទី ៦ ខែ មិថុនា ឆ្នាំ ២០២០នេះ  លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានស្នើដល់អាជ្ញាធស្រុកស្រុកជាប់ព្រំដែនជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ប្រចាំច្រកទ្វារព្រំដែន ទាំងអស់ ត្រូវពង្រឹង ការត្រួតពិនិត្យបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការនាំចូល បន្លែ-ផ្លែឈើមានជាតិពុល និងទំនិញខូចគុណភាពសំដៅការពារ អាយុ ជីវិតនិងសុខភាពប្រជាពលរដ្ឋដែលទិញបន្លែងទាំងអស់នេះទៅប្រើប្រាស់ ហើយវាក៍ជាការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
លោកអភិបាលរងខេត្តតាកែវបានថ្លែងឲ្យដឹងថា នៅតាមព្រំដែនបើគ្មានមន្រ្តីកាំកុងត្រូលធ្វើការត្រួតពិនឹត្យបន្លែផ្លែឈើដែលនាំចូលពីប្រទេសជិតខាង វានឹងមិនងាយទប់ស្កាត់បន្លែផ្លែឈើដែលមានសាធាតុគីមីនោះទេ ព្រោះមន្រ្តីកាំកុងត្រូលអាចធ្វើតេស្តបឋមនិងមានបន្ទប់ពិសោធខ្នាតតូចព្រមទាំងមានរថយន្តចល័តសម្រាប់ពិនឹត្យមើលបន្លែផ្លែឈើមានសារធាតុគីមីផង ដូច្នោះដើម្បីឲ្យការពិនឹត្យការនាំបន្លែផ្លែឈើដែលចូលពីប្រទេសជិតខាងថាគ្មានសាធាតុគីមី មន្រ្តីពាក់ព័ន្ធនិងអាជ្ញាធស្រុកតាមព្រំដែន សមត្ថកិច្ចតាមព្រំដែន បានសម្រេចស្នើសុំទៅអភិបាលខេត្តតាកែវ ដើម្បីធ្វើលិខឹតបេសកម្មជូនដល់មន្រ្តីកាំកុងត្រូលអោយចុះធ្វើការត្រួតពិនឹត្យបន្លែផ្លែឈើដែលនាំចូលពីប្រទេសជិតខាងចូលមកកម្ពុជា ដើម្បីធានាថារបស់ទាំងអស់នេះគ្មានសាធាតុគីមី គ្មានជាតិពុលឬមិនខូចគុណភាពសំដៅធ្វើយ៉ាងណាការពារអាយុជិវឹតនិងសុខភាពរបស់ប្រជាពលរដ្ឋយើង។ 
នៅក្នុងឱកាសនោះដែលលោក ខាន់សុខា អភិបាលរងខេត្តតាកែវក៍បានណែនាំដល់អាជ្ញាធស្រុកជាពិសេសមន្ទីរកសិកម្មត្រូវធ្វើយ៉ាងណាចលករបងប្ងូនប្រជាពលរដ្ឋឲ្យធ្វើការដាំដំណាំបន្លែបង្កាផ្សេងៗដែលគ្មានជាតិគីមីសម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារនៅពេលដែលយើងធ្វើការទប់ស្កាត់ការនាំបន្លែផ្លែឈើដែលមានសារធាតុគីមីពីបរទេស។
លោក ប៉ោ លាងគង់ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់និងបង្រ្កាបការក្លែងបន្លំ«កាំកុងត្រូល» ខេត្តតាកែវបានថ្លែងថា ប្រសិនបើមានការស្នើសុំពីអាជ្ញាធរខេត្តអោយមន្រ្តីកាំកុងត្រូលចុះត្រួតពិនឹត្យបន្លែផ្លែឈើដែលនាំចូលពីប្រទេសជិតខាងតាមច្រកទ្វាព្រំដែន មន្រ្តីរបស់លោកនិងចុះទៅពិនឹត្យយ៉ាងយកចឹត្តទុកដាក់ ព្រោះកន្លងមកមន្រ្តីកាំកុងត្រូលបានធ្វើការពិនឹត្យដោយរកឃើញសារធាតុគីមីឬកាកសំណល់ថ្នាំសម្លាប់សត្វល្អិតនៅលើបន្លែផ្លែឈើមួយចំនួនដូចជា ខ្ទឹមស ម្ទេស ផ្ពៃក្ដោប កាឆាយជាដើម ហើយបើចាំបាច់ថែមទៀតយើងនិងស្នើសុំរថយន្តចល័តចុះធ្វើការពិនឹត្យប្លែផ្លែឈើដែលនាំចូលពីប្រទេសជិតខាងដើម្បីស្វែងរកសារធាតុគីមី៕