(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសហូរឈាមស្រោចជោគជាំពេញខ្លួន ក្រោយបង្ខំខាងស្រីរួមភេទបានសម្រេច២ដង
ហើយបម្រុងថែមម្តងទៀត តែត្រូវខាងស្រីលួងឲ្យដេកផ្កាប់មុខ យកកាំបិតកាប់ចិញ្ច្រាំជាច្រើនកាំបិតបណ្ដាលឲ្យខាងប្រុសរបួសធ្ងន់។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរស្តុបជម្ពូវន័ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌសែនជ័យ រាជធានីភ្នំពេញ! ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានល្បួងនារីម្នាក់មកដេកផ្ទះសំណាក់ក្នុងបំណងរួមភេទ ដោយឲ្យស្រីក្មេងនោះ ម៉ាស្សាឲ្យខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់ (រស្មីជម្ពូវ័ន) ដែលជនរងគ្រោះបានចរចាត្រូវគ្នាក្នុងតម្លៃ២០ដុល្លារ លុះមកដល់ផ្ទះសំណាក់ រយះពេលបាន២ម៉ោង បុរសរងគ្រោះ ខាងលើបានចាប់បង្ខំរួមភេទនាងបានសម្រេចរហូតដល់២ដង។

លុះបុរសនរងគ្រោះបំរ៉ុងរួមភេទជា លើកទី៣ ស្រាប់តែខាងស្រីទ្រាំលែងបាន ក៍លួងឲ្យបុរសរូបនោះ ដេកផ្កាប់មុខ ហើយនាងក៍ទាញកាំបិតបុ័ងតោ កាប់ចិញ្ច្រាំជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ង់ធ្ងរ ហូរឈាមស្រោចជោគជាំពេញខ្លួន ហើយត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់អង្គភាព៧១១ ទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយធ្វើការសង្គ្រោះដល់រូបគាត់។ចំណែកនារីដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកធ្វើការសាកសួនៅ ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីចាត់ការតាមនិតិវិធី៕