តាកែវ៖ ដីទំនាស់មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដែលត្រូវ លោក នូ តារ៉ា ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តតាកែវ បានចេញ ដីការ រក្សាយ៉ាងណាក៍ដោយ ក៍ភាគីម្ខាងទៀតនៅតែបន្តសាងសង់យ៉ាងគឃ្លើន ដោយអាងអំណាចលោក មេឃុំ៨មុំជាអ្នកអនុញ្ញាតិឲ្យសាងសង់។
អ្នកស្រី ណុប យន ដែលជាម្ចាស់កម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ បានអោយដឹងថា រឿងសំណង់ខុស ច្បាប់នេះត្រូវបានតុលាការខេត្តតាកែវចេញដីការរក្សាការពាររួចហើយ តែភាគីម្ខាងទៀតឈ្មោះ ជួន ស្រី នៅតែបន្តសាងសង់ទំាងបំពានច្បាប់នេះ ហើយសំណង់នេះ មិនមានការសុំច្បាប់អនុញ្ញាត ក្នុងការសាង សង់លំនៅដ្ឋាន អោយបានត្រឹមត្រូវទ្បើយគឺធ្វើដោយចិត្តឯង និងសង់នៅលើដីចំណីផ្លូវថែមទៀត ដោយ សារតែម្ចាស់សំណង់នោះមានការត្រូវគ្នាជាមួយអាជ្ញាធរភូមិនិងឃុំជាពិសេសលោកមេឃុំ៨មុំ ខៀវ ជ្រិន បានអនុញ្ញាតិអោយសាងសង់ទាំងបំពានដីការរក្សាការពាររបស់តុលាការថែមទៀតផង ។
អ្នកស្រី ណុប យន ឲ្យដឹងទៀតថា កន្លងមកឈ្មោះ ជួន ស្រី នេះ បានបោះពាក្យស្តីថា អញមានលុយចង់ ធ្វើលើដីចំណីផ្លូវក៏បានដែរ បើរដ្ឋត្រូវការអាញ់អោយវិញ ហើយកន្លងមកឈ្មោះខាងលើនេះ បានជេរដាក់ បណ្តាស់សារគាត់ដែលេជាម្ចាស់ដី គ្រប់សព្វបែបយ៉ាង ដូច្នោះសូមអោយអាជ្ញាធគ្រប់ជាន់ថ្នាក់ ជាពិសេស លោកអភិបាលខេត្តតាកែវ អ៊ូច ភា ជួយមើលទង្វើរំលោភច្បាប់របស់បុគ្គលនេះផង។
ទាក់ទងបញ្ហា ខាងលើនេះ សារព័ត៌មានយើង ពុំអាចសុំការបំភ្លឺបន្ថែមពីលោកអភិបាលស្រុកទ្រាំង ឈួន ផាន់នី បាននៅទ្បើយ ដោយពេលទំនាក់ទំនងតាមទូរស័ព្វលោកប្រាប់ថា លោកកំពុងជាប់រវល់៕