តាកែវ៖ រឿងដែលហួសចិត្តនឹងនឹកស្មានមិនដល់ ដែលឪពុកបង្កើតមានចិត្តតរិច្ឆាន បានរំលោភកូនស្រី បង្កើតខ្លួនឯង អស់រយៈពេល៥ឆ្នាំ ទើបបែកធ្លាយ បន្ទាប់ពីក្មេងស្រីរងគ្រោះរូបនេះ ពោះចេះតែធំៗទៅ ហើយជីដូនឃើញឆ្ងល់ក៏សួរទើបដឹងការពិតតែម្តង ។
ឪពុកតរិច្ឆានដែលបានចាប់រំលោភកូនបង្កើតខ្លួនឯងនេះ មានឈ្មោះ ឈូក រតនា អាយុ ៤៧ឆ្នាំ មាន ប្រពន្ធឈ្មោះ ឈូក សារុំ អាយុ ៤១ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឈ.រ អាយុ១៨ឆ្នាំ បច្ចុប្បន្ន ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេកបុកដែល មានឈ្មោះបានបង្ហោះ ។
ម្ចាស់ផេកហ្វេកបុកដែលមានឈ្មោះ «Easy Buy Online-ងាយស្រួលទិញ» បានបង្ហោះយ៉ាងដូច្នោះថា អយុត្តិធម៏ណាស់ កូនៗដែលមានឱពុកម្ដាយជាតិរច្ឆាន ប្ដីរំលោភកូនស្រីខ្លួនឯងហើយសុខចិត្តនៅអោប ក្រសោបលួចលាក់បាំងប្ដីអោយគេចពីសំណាញ់ច្បាប់ បើអានសាច់រឿងចប់ស៊ែរផង ម្ចាស់ផេកដដែលបាន រៀបរាប់ដំណើររឿងថា រឿងគឺថាយ៉ាងនេះ.........៖ គាត់ទាំងពីរនេះមានកូនប្រុសស្រី៦នាក់ កូនស្រីបងរត់ គេចទៅរស់នៅឆ្ងាយបានសុខហើយព្រោះខ្លាចឪ ចំណែកកូនស្រីបន្ទាប់បងមានអាយុ១៨ឆ្នាំហើយពេល នេះ រាល់ថ្ងៃកំពុងតែមើលថែរកូនរបស់ខ្លួនដែលទើបសម្រាល មិនទាន់បាន១ខែផង ដែលជាកូនរបស់ ឪពុករំលោភអស់រយះពេល ប្រហែល៥ឆ្នាំមកហើយ គិតទៅតាំងពីអាយុ១៣ឆ្នាំ ខ្លាចឪពុកពេកទ្រាំ អោយឪតិរច្ឆានរំលោភជាង៥ឆ្នាំដោយមិនហ៊ានប្រាប់អ្នកណា លុះប៉ុន្មានខែមុននេះពោងពោះធំចេះតែ ឆ្ងល់ យាយក៏សួរនឹងពិនិត្យទើបដឹងហេតុការក៏ហួសពេលហើយ ក៏ទុកអោយសម្រាលតែម្ដងទៅនៅខែ មុននេះឯង។ ងាកមកខាងម្ដាយវិញដែលនៅធ្វើការនៅភ្នំពេញ សុខចិត្តបោះបង់កូន តូចៗទុកនៅផ្ញើរ យាយ បែជាលាក់បាំងប្ដីពីច្បាប់នៅភ្នំពេញនេះឯងជួយស៊ែរផង អោយប៉ូលីសសមត្តកិច្ច ចាប់ជនដៃដល់ ល្មោភកាមនេះ ចូលគុកឬផ្ដន្ទាទោសតាមច្បាប់ ។
បញ្ជាក់ទីតាំងកើតហេតុនៅ ភូមិចំការអង្គខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ 😌អយុត្តិធម៏បំផុត បើចាប់ជននេះមិនបាន ៕