តាកែវ ៖ ដីស្រះទឹករួមដែលមានប្រវត្តិតាំងពីយូលុងណាស់មកហើយនោះ ត្រូវបានបុគ្គលមានលុយម្នាក់ ឈ្មោះ វង្ស ផារិន ធ្វើរបងរំលោកភយក ទាំងបំពាន ដោយគ្មានការខ្មាសអៀនសូម្បីបន្តិច ទោះបានដឹង ហើយថា ដីស្រះមួយកន្លែងនេះ បានទុកជាសម្បត្តិរួមយូរមកហើយក្តី តែមកដល់ពេលនេះ ត្រូវបានឈ្មោះ ខាងលើ អាងខ្លួនមានលុយ មានបក្សពួក ហ៊ានបំពានយកទ្រព្យសម្បត្តិរួម មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ផ្តាច់មុខទៅវិញ ។
ពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាឈ្មោះ វង្ស ផារិន ដែលជាម្ចាស់ ដេប៉ូឈើ នៅក្នុងភូមិព្រឺសលើ ក្នុងឃុំខ្វាវ ខាងលើម្នាក់នេះ មានការត្រូវរ៉ូវសូកប៉ានជាមួយអាជ្ញាធរភូមិ ឃុំ រហូតដល់ស្រុកហើយមើលទៅ បានជាគ្មានអាជ្ញាធរណាម្នាក់ហ៊ានអើតក្បាលចុះមកធ្វើការហាម ឃាត់ ចំពោះការសង់របង រំលោភយកដីស្រះទឹករួមដោយខាងលិចចូល៤ ម៉ែត្របណ្តោយ ១៤ ម៉ែត្រ និងខាងត្បូង ២ម៉ែត្រ បណ្តោយ ២៥ ម៉ែត្រ ច្រើនបែបនេះ ចឹងនោះ ?
តាមការឲ្យដឹងពីលោក ទីម អ៊ុយ មេឃុំ ខ្វាវ បានឲ្យសាព័ត៌មានយើងដឹងថា បញ្ហាដីស្រះទឹករួមខាងលើ ដែលបងប្អូនប្រជាពលរដ្ឋ តវ៉ា ហើយចោទថា ឈ្មោះ វង្ស ផារិន ធ្វើរំលោភយកមកធ្វើជាកម្មសិទ្ធិនោះ លោកក៏មិនបានដឹងព្រំដីច្បាស់ដែរ ដោយសារនៅពេលមានទឹកក្នុងស្រះ វាមានការរលុះបាក់ព្រំដី ចូលក្នុងស្រះ ទាល់តែមានការបញ្ជាក់ពីជំនាញ ហើយម្យ៉ាងទៀត នៅតំបន់ដែលលោកគ្រប់គ្រងនេះ គឺដីមិនទាន់មានចេញប្លង់កម្មសិទ្ធិច្បាស់ លាស់នោះទេ ។
លោកប្រធានក្រុមប្រឹក្សាឃុំខ្វាវ ដែលកន្លងមកធ្លាប់បានលោកមេឃុំ អនុញ្ញាត ឲ្យចុទៅដោះស្រាយ ក៏បានដឹងថា លោកបានចុះដោះស្រាយហើយតែ ពេលចុះទៅភាគីខាងប្រជាពលរដ្ឋ មិនមាននណា ម្នាក់ចេញមុខមកធ្វើការចង្អុលបង្ហាញពីព្រំដីឲ្យបានច្បាស់នោះទេ គឺមានតែលោកមេភូមិរង ម្នាក់ដែលបាន ចូលរួមដឹងលឺ ចង្អុល បង្ហាញពីព្រំដីស្រះរួមនោះ ជាមួយដីឈ្មោះ វង្ស ផារិន ហើយបោះបង្គោល កំណត់ឲ្យ ធ្វើរបងតែម្តង ដោយលោកមិនដឹងថា បងប្អូនប្រជាពលរដ្ឋមានខ្លាចរអារ ហើយមិនហ៊ានតវ៉ា ជាមួយ ឈ្មោះខាងលើ ឬក៏យ៉ាងណានោះទេ ។ តែលោកបានបញ្ជាក់ថា លោកមេភូមិរងនោះជា សាច់ញាតិ របស់ម្ចាស់ដីឈ្មោះ វង្ស ផារិន ដែលជាអ្នកសង់របងនោះ ។
ជុំវិញបញ្ហាខាងលើនេះ ភ្នាក់សារព័ត៌មាន ព្យាយាមទាក់ ទងខលសាកសួរ ទៅកាន់លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ច្រើនដងដែរ តែពុំមានការឆ្លើយតបវិញនោះទេ ដោយខលចូលហើយ មិនមាន អ្នកទទួល ៕





