ភ្នំពេញ៖ បើយោងតាមការសរសេរបង្ហោះនៅបណ្ដាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ លោក ហេង រតនា អគ្គមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានលើលកឡើងថា បានប្រទះឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទMK82 នៅខេត្តរតនគីរី មានលក្ខណះបច្ចេកទេសពិសេសដែលមិនធ្លាប់ជួបប្រទះ។
លោក ហេង រតនា បានបញ្ចាក់ថា “នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទMK82 ដែលប្រទះឃើញនៅខេត្តរតនគីរី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មានលក្ខណះបច្ចេក ទេសពិសេសដែលមិនធ្លាប់ជួបប្រទះកន្លងមក ព្រោះមានបំពាក់បច្ចេកទេសដែលករណីមានរំញ័រខ្លាំងឬប៉ះពាល់ អាចបង្កផ្ទុះឡើង ប៉ុន្តែទម្លាក់មកបុកដីហើយមិនផ្ទុះ ដូចនេះអ្នកជំនាញ ទាមទារឱ្យប្រុងប្រយត្ន័ខ្ពស់”៕






