តាកែវ៖ បន្ទាប់ពីមានការចុះផ្សាយពីការសាងសង់រំលោភត្រពាំងទឹកសារធារណៈមួយកន្លែងដែលស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលស្រះនេះជាអំណោយរបស់ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ អាជ្ញាធស្រុកសំរោងនៅព្រឹកថ្ងៃ អង្គារ៍ ទី ១២ ខែ ឧសភា ឆ្នាំ ២០២០ នេះបានចុះទៅពិនិត្យនិងធ្វើការវាយកម្ទេចរបងដែលសង់រំលោភចូលត្រពាំងទឹកសាធារណៈ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោងដែលដឹកនាំកម្លាំងចុះទៅវាយកម្ទេចរបងរបស់ហាងខារ៉ាអូខេ «រិទ្ធ តែស្រស់» ដែលបានសង់ចូលត្រពាំងទឹកបានថ្លែងថា ការវាយកម្ទេចរបងហាងខារ៉ាអូខេខាងលើ បន្ទាប់ពីអាជ្ញាធរបានធ្វើការវាសវែង និងពិនិត្យឃើញថា ម្ចាស់សំណង់ពិតជាបានសាងសង់រំលោភចូលត្រពាំងទឹកសាធារណៈពិតប្រាកដមែន។
លោកអភិបាលស្រុកសំរោងបានមានប្រសាសន៍បន្ថែមថា អាជ្ញាធស្រុកមិនបណ្តោយឲ្យបុគ្គលណាម្នាក់ មករំលោភយកដីសាធារណៈ ឬដីរបស់រដ្ឋបានតាមអំពើចិត្តនោះទេ ហើយបើមានអ្នកណាម្នាក់រំលោភបំពានដីសាធារណៈ គឺអាជ្ញាធនឹងប្រើប្រាស់វិធានការក្ដៅ ចំពោះបុគ្គលទាំងនោះ។
នៅក្នុងឱកាសនោះលោកអភិបាលស្រុកសំរោង កេត ម៉ៅ ក៍បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមុននិងធ្វើការសាងសង់សំណង់អ្វីមួយ សូមមកសុំអនុញ្ញាតិច្បាប់ពីអាជ្ញាធដែនមូលដ្ឋានឬអាជ្ញាធជំនាញជាមុនសិន ព្រោះរាល់សំណង់ដែលគ្មានច្បាប់អនុញ្ញាតិ គឺអាជ្ញាធនិងចុះទប់ស្កាត់ឬវាយកម្ទេចចោលតែម្ដង ដូច្នោះដើម្បីកុំឲ្យខាតបង់ដល់ផលប្រយោជន៍របស់ខ្លួន មានតែបងប្អូនទាំងអស់ត្រូវនាំគ្នាគោរពច្បាប់ទាំងអស់គ្នា៕