តាកែវ៖ ក្រុមប្រជាពលរដ្ឋដែលមានដីស្រែ នៅក្រោយរោងចក្រទឹកកកសញ្ញាខ្លាឃ្មុំសាខាទី២ ដែលស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ នាំគ្នារិះគន់ថា ម្ចាស់រោងចក្រទឹកកកសញ្ញាខ្លាឃ្មុំទឹកកក មិនគោរពសិទ្ធិអ្នកជិត ដោយហ៊ានបង្ហូរកាកសំណល់ និងទឹកសំអុយចេញពីរោងចក្ររបស់ខ្លួន ចូលក្នុងស្រែ និងដីរបស់ពួកគាត់ ខួបប្រាំងខួបវស្សា រកតែភ្ជួររាស់ដាស់ដីធ្វើស្រែ ឬមួយធ្វើអ្វីពុំកើតទ្បើយ ដោយសារកាកសំណល់ទាំងអស់នោះមានក្លិនស្អុយនិងរមាស់ថែមទៀត ។
បើយោងតាមប្រភពប្រជាពលរដ្ឋដែលមានដីជាប់រោងចក្រទឹកកក បានសំដែងការងឿងឆ្ងល់ផងដែរថា មិនដឹងថាទឹក ដែលបង្ហូរចេញពីរោងចក្រផលិតទឹកកកសញ្ញាខ្លាឃ្មុំទឹកកកទី២នោះដាក់សារធាតុគីមីអ្វីចូលខ្លះនោះទេ បានសូម្បីតែក្តាម ខ្យងក៏ពុលងាប់ពេញស្រែដែរ ហើយចុះទម្រាំសុខភាពប្រជាពលរដ្ឋនៅក្បែនោះតើវានិងរងផលប៉ះពាល់យ៉ាងម៉េចខ្លះ នៅពេលពួកគាត់ចុះក្នុងស្រែម្ដងៗ ។
ប្រជាពលរដ្ឋខាងលើបានបន្តថា ពួកគាត់ពុំដែលឃើញមានអាជ្ញាធរណាមួយចេញមុខមកធ្វើការណែនាំដល់ម្ចាស់រោងចក្រផលិតទឹកកក ដែលមានទីតាំងខាងលើ អោយមានការទុកដាក់កាក សំណល់ ឬកុំអោយបង្ហូរទឹកស្អុយចូលស្រែ របស់ពួកគាត់ម្តងណាទ្បើយ មិនដឹងថាមកពីមូលហេតុអី ឬមួយអាជ្ញាធបានទទួលបានដង្វាយខ្លះៗពីរោងចក្រផលិតទឹកកកនិងទេដឹង ?
ទាក់ទងបញ្ហាខាងលើ សារព័ត៌មានយើងមិនទាន់សុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ឬលោកអភិបាលក្រុងដូនកែវបាននៅទើ្បយទេ៕



