តាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយនឹងកម្លាំងអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ង៉ែត ចាន់ឌី មេរងបញ្ជាកការកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់័ន្ធនឹងករណីឃាតកម្មកាប់សម្លាប់យុវជនម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅចំណុចមុខមន្ទីរការងារខេត្តតាកែវ កាលពីវេលាម៉ោង៩យប់ជាង ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០ ។

 តាមការបញ្ជាក់ពីលោកវរៈសេនីយ៍ត្រី ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌   បានឲ្យដឹងថា នៅវេលាម៉ោង៩យប់ជាប់ ថ្ងៃទី 08/05/2020មានករណីឃាតកម្ម 01 កើតឡើងត្រង់ចំនុចមុខមន្ទីរការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវ:ខេត្តតាកែវ ស្ថិតក្នុងភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ បង្ករឡើងដោយជនសង្ស័យ 01ក្រុមមានគ្នាប្រហែលពី 04នាក់ទៅ05នាក់ជិះម៉ូតូ02គ្រ ម៉ាកEXCITER GP(150)ពណ៌ ទឹកបិុចចាស គ្មានស្លាកលេខនិង ម៉ូតូ01គ្រ ទៀតមិនស្គាល់ម៉ាក។
   បានធ្វើសកម្មភាពយកពូថៅ និងដាវជិះដេញកាប់ទៅលើជនរងគ្រោះចំនួន03នាក់ដែលកំពុងជិះម៉ូតូ 01 គ្រ ម៉ាកC125 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR 4246 ទិសដៅស្របគ្នាពីកើតមកលិច។ 1.ឈ្មោះប៉ុល រឿនមករា ភេទប្រុស អាយុ17ឆ្នាំ កសិករ (ស្លាប់)នៅកន្លែងកើតហេតុ 2.ឈ្មោះ មុត ចិនមិថុនា ភេទប្រុស អាយុ21ឆ្នាំ កសិករ របួសធ្ងន់ 3.ឈ្មោះហេង ស៊ីណា ភេទប្រុស អាយុ18ឆ្នាំ សិស្ស របួសធ្ងន់ អ្នកទាំងបីនាក់រស់នៅភូមិចកសង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។


 លោកវរៈសេនីយ៍ត្រី ង៉ែត ចាន់ធី បន្ថែមទៀតថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជិះ ម៉ូតូគេចខ្លួនបាត់ លុះដល់ម៉ោង23,22នាទីនាថ្ងៃខែ ឆ្នាំដដែលកំលាំងមន្ទីរយុត្តិធម៌ សហការជាមួយ កំលាំងមូលដ្ឋាន អ/ហ ក្រុងដូកែវ សរុបចំនួន20នាក់ ចុះល្បាតដល់ចំនុចផ្លូវលំភូមិតាឌូ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រទះឃើញមនុស្សម្នាក់ជិះ ម៉ូតូមានភិនភាគដូចម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ កំលាំងយើបានធ្វើការឃាត់ម៉ូតូ ម៉ាកEXCITER GP 150ពណ៌ ទឹកបិុចចាស់ គ្មានស្លាកលេខឲ្យឈប់ដើម្បីត្រួតពិនិត្យពេលត្រួតពិនិត្យ ហើយឃើញថាម៉ូតូមានស្នាមដួលប្រឡាក់ដីខ្សាច់ថ្មីៗ    ដូចកន្លែងពំុនូកខ្សាច់ជនរងគ្រោះដួល ម៉ូតូហើយត្រូវគេកាប់ស្លាប់ យើងបានឆ្លងយោបល់ទៅលោកជីវ.ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ  បានបង្គាប់ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យនិងម៉ូតូយកមកធ្វើការសាកសួរ។
 លោកវរៈសេនីយ៍ត្រី ង៉ែត ចាន់ធី បន្ថែមទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះខាត់ សង្ហាភេទប្រុស អាយុ27ឆ្នាំ មុខរបរ ជាងផ្សារដែក  រស់នៅភូមិតាឌូសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ហើយចំពោះវត្តុតាងចាប់យករួមមាន: ម៉ូតូជនរងគ្រោះនិងពូថៅ ត្រូវបានកម្លាំងនគរបាលក្រុងរក្សាទុក ដោយឡែកម៉ូតូសង្ស័យ កម្លាំងអាវុធហត្ថខេត្តរក្សាទុក ចំពោះសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុ មគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីយ៍។
ករណីនេះកំលាំងសមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕