តាកែវ៖ យុវជន០៣នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងដូនកែវ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបបានកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។
បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២១ ខែឧសភា លោកបានដឹកនាំកំលាំងកំណត់មុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន ០៣នាក់ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ៖
1-ឈ្មោះ ង៉ែត ពៅ ភេទ ប្រុស ភេទប្រុស អាយុ 25ឆ្នាំ ជនជាតិខ្មែរ មុខបរ មិនពិតប្រាកដ រស់នៅ ភូមិ រវៀង ឃុំសំបួរ ស្រុកទ្រាំង (ជួញដូរ)
2-ឈ្មោះ ណាង វណ្ណេត ភេទ ប្រុសអាយុ24ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ កំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់)
3-ឈ្មោះ កឹង ធា ភេទប្រុសអាយុ 22ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិរវៀង ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)។
វត្ថុតាងដែលដកហូតបានរួមមាន៖
-ម៉្សៅក្រាមសថ្លា ចំនួន05កញ្ចប់ទំងន់17.81ក្រាម (ថ្លឹងទាំងសំបកថង់)
-លទ្ធផលធ្វើតេស្តបថម :ពណ៏ត្នោតលឿងទុំ ជាប្រភេទ មេតំហ្វេតាមីនICC(ម៉ាទឹកកក)
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01គ្រឿង
-សំភារះវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរសព្ទ័04គ្រឿង
-ម៉ូតូ 02 គ្រឿង (សង់បិច01គ្រឿងស្លាកលេខ1N0748ភ្នំពេញ.សុីរ៉ូស01គ្រឿងអតស្លាកលេខ)
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕






