រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានសម្រេចប្រើធម៌ក្តៅកណ្តាប់ដៃដែក ដោយយកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅកាយកម្ទេចចោលរបងថ្ម១ខ្សែ ដើម្បីពង្រីកផ្លូវជូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ ប្រតិបត្តិការក្តៅនេះ ធ្វើឡើងនៅភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ បានគាំទ្រពេញទំហឹងនូវសកម្មភាពរបស់អាជ្ញាធរសង្កាត់ចោមចៅ៣ ដែលបានជួយពង្រីកផ្លូវឲ្យកាន់តែធំទូលាយងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងប្រកបរបររកស៊ីផ្សេងៗចិញ្ចឹមជីវិត៕





