តាកែវ៖ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកំលាំងចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន បាន ១៣នាក់ មានស្រី៦នាក់ នៅផ្ទះសំណាក់យីហោ ៦៦ ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន មានម៉ូតូ ៤គ្រឿង ដាវ២ និងថ្នាំញៀន ៤កញ្ចប់។
បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
អត្ថបទ រូបភាប ៖ Facebook