ខេត្តកំពង់ធំ៖ មន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ ស្ទាក់ចាប់បានឡានដឹកឈើ ០២គ្រឿង ព្រមទាំងឃាត់ខ្លួនបានមនុស្សម្នាក់ កាលពីវេលាម៉ោង ០១និង១៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បើយោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះដែរ កំលាំងសមត្ថកិច្ច បានឃាត់បាន៖
០១/រថយន្កម៉ាកHilander (ហាយឡិនឌ័រ)ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។
០២/ រថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មាន ឈើប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។
ជុំវិញករណីនេះដែរ លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅព្រឹកនេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត។ ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕




