តាកែវ ៖ បងប្អូនប្រជាពលរដ្ឋច្រើនគ្រួសារ នៅក្នុងឃុំខ្វាវស្រុកទ្រាំង ខេត្តតាកែវ សម្តែងការមិនពេញចិត្តចំពោះសេវាករអគ្គិសនីឯកជនទូកមាស ខេត្តកំពត ឲ្យ First news បានដឹងថា សេវាករអគ្គិសនីឯកជនទូកមាស ដែលទទួលបានការផ្គត់ផ្គង់ភ្លើងក្នុងទឹកដីស្រុកទាំងខេត្តតាកែវ ដាក់កុងទ័រភ្លើងបែបអនាធិបតេយ្យ ខុសស្តង់ដា មិនមានសុវត្តិភាពចំពោះអ្នកប្រើប្រាស់ដូច ជាពួកគាត់សោះ ដោយសារខាងអគ្គិសនីឯកជនខាងលើនេះ ដាក់កុងទ័រភ្លើងនៅកណ្តាលវាល គ្មានប្រអប់ត្រឹម ត្រូវ ទៅតាមស្តង់ដាដែលអាជ្ញាធរអគ្គិសនី បានតម្រូវឲ្យធ្វើតាមនោះទេ ដូច្នេះពួកគាត់ស្នើឲ្យខាងអគ្គិសនីឯកជននេះ និងអាជ្ញាធរមេត្តាចុះរៀបចំទ្បើងវិញ កុំចាំទាល់តែមានបញ្ហាឆក់កូនចៅពួកគាត់ ហើយ ទើបចាំចុះដោះ ស្រាយពេលក្រោយវាហួសពេលហើយ ។
ពួកគាត់បន្តថា សព្វថ្ងៃនេះពួកគាត់មានការភ័យព្រួយខ្លាំងណាស់ ដោយពួកគាត់មានការរវល់រឿង ប្រមូលផលស្រែចំការច្រើន ហើយទុកកូនចៅតូចៗឲ្យនៅផ្ទះ ខ្លាច ក្រែងតែកូនរបស់គាត់មិនដឹង ហើយទៅប៉ះជាមួយឧបក រណ៍ភ្លើង ដូចជាកុងទ័រនៅតាមបង្គោលទាំងនោះ បណ្តា លឲ្យឆក់ស្លាប់ ព្រោះអីកុងទ័រភ្លើងដាក់នៅទាប ហើយគ្មានប្រអប់ការពារត្រឹមត្រូវទៀត ដោយសារតែក្មេងៗវាមិនដឹងអីនោះទេ ។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថា ប្រសិនជាអាចពួក គាត់ស្នើរទៅខាងអាជ្ញាធរអគ្គិសនីកម្ពុជា ក៏ដូចជាអគ្គិស នីតាកែវ អាចយកអាជ្ញាប័ណ្ណនេះមកឲ្យខាងតាកែវជាអ្នកគ្រប់គ្រងវិញរឹទ្ធតែល្អ ។ បញ្ហាខាងលើនេះ អ្នកគ្រប់គ្រងសេវាករអគ្គិសនីឯកជនទូកមាស លោក ម៉ុម វិចិត្រ បានប្រាប់សាព័ត៌មាន យើងឲ្យដឹងថា ការដាក់កុងទ័រគ្មានប្រអប់នេះ គឺខាងអគ្គិសនីរបស់លោកគេតម្រូវឲ្យដាក់អញ្ចឹងទេ ។
ចំណែករឿងបញ្ហាភ្លើងនេះផងដែរ លោក ឈួន ផាន់នី ដែលជាអភិបាលស្រុកទ្រាំងបានឲ្យ First news ដឹងតាមរយៈទូរស័ព្ទថា លោកក៏មានការព្រួយបារម្មណ៍ផងដែរ ពីបញ្ហាដាក់កុងទ័រទាបៗ បែបអនាធិបតេយ្យ និងគ្មានសុវត្តិភាពនេះដែរ ពិសេសគ្មានប្រអប់ត្រឹមត្រូវ ។ លោកបញ្ជាក់ថា លោកនិងកោះហៅម្ចាស់សេវាករអគ្គិសនីឯកជនទូកមាសខាងលើនេះមកធ្វើការណែនាំ ដាក់ឲ្យមានប្រអប់ត្រឹមត្រូវទ្បើងវិញ ៕
សូមជួយពិនិត្យមើល ការដាក់កុងទ័រភ្លើង ៖







