យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កាលវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយករណី នៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ដែលមានឈ្មោះ ស្រេង ស៊្រន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្វាន់មាស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាជួញដូរសកម្ម) ព្រមទាំងដកហូតបានក្រាម ពណ៌សថ្លា ម៉ាទឹកក ចំនួន ៤៤កញ្ចប់តូច ទូរស័ព្ទ ០១គ្រឿង និងសម្ភារៈសម្រាប់វិចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកបក្ខពួកនៅសេសសល់ដើម្បីផ្តន្ទាទោសតាមច្បាប់៕


