បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដែលមានផ្ទៃដីទំហំ ១៦ ហិចតា ស្ថិតក្នុងភូមិសាស្រ្តសង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងមាត្រា ២នៃអនុក្រឹត្យបានឱ្យដឹងថា អនុក្រឹត្យនេះមានគោលបំណង ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធាន វប្បធម៌ និងមុខងារនៃតំបន់នេះ ការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះសម្រាប់ បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿដែលគ្រប់សកម្មភាពទាំងនេះពុំ បង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ផ្តល់សេវាកម្មធម្មជាតិនិងវប្បធម៌សម្រាប់ការ ប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដ៏ដូចជាសាធារណជនក្នុងការរួម ចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិវឌ្ឍជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។
សូមអានអនុក្រឹត្យខាងក្រោម៖





