តាកែវ៖ កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ កាលពីវេលាម៉ោង ១៤នឹង២៥ នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៌ បានដឹកនាំកំលាំងចុះបង្រ្កាបល្បែងស៊ីសងនៅចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ និងឃាត់ខ្លួនបានស្រ្ដីកត់កន្ទុយលេខម្នាក់ និងវត្ថុតាងមួយចំនួន។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សៀង ស៊ីណាត់ ភេទស្រី អាយុ ៥២ឆ្នាំ មុខរបបរ អាជីវករ រស់នៅភូមិសង្កាត់ខាងលើ។ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ -ប្រាក់រៀល ៣00,000 រៀល -ប្រាក់ដុល្លា ៥៥ ដុល្លារ -ទូរស័ព្ទដៃ ០១ គ្រឿង -សៀវភៅកត់កន្ទុយលេខ ០១ ក្បាល -ក្រដាសកត់កន្ទុយលេខមួយចំនួន។ បច្ចុប្បន្នជនសង្ស័ខាងលើ រួមនឹងវត្ថុតាងត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕


