ភ្នំពេញ៖ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា៖ សម្រាប់ឆ្នាំ ២០២០ នេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សត្វដូចខាងក្រោម៖
១) ការចិញ្ចឹមគោ និងក្របី៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៩០ ៧១៦តោន ឬប្រមាណ ៨២៤ ៦៨៨ក្បាល ដែលនាំយកមកពីកសិដ្ឋានចំនួន ៣៧កន្លែង ឬស្មើប្រមាណ ១០ ០៩៥ក្បាល និងនៅតាមកសិករចិញ្ចឹម ៣ ២១៧ ០៦២ក្បាល ។
២) ការចិញ្ចឹមជ្រូក៖ មានលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ១០៥ ៨៧០តោន ឬប្រមាណ ២ ១១៧ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៥៣០កន្លែង ឬស្មើនឹងប្រមាណ ១ ១៥៥ ៤៣១ក្បាល និងមកពីកសិករចិញ្ចឹម ១ ០៣០ ៤៩៤ក្បាល ។
៣) ការចិញ្ចឹមបក្សី៖ លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក ៤៩ ០៦៧តោន ឬស្មើនឹងប្រមាណ ៤០ ៨៨៩ ០០០ក្បាល ដែលនាំមកពីកសិដ្ឋាន ៨២៤កន្លែង ឬស្មើប្រមាណ ១២ ៦៣១ ៩៧៤ក្បាល ដែលនាំមកពីកសិករចិញ្ចឹម ២៧ ៧៦៣ ៤៧៩ក្បាល ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងការចិញ្ចឹមសត្វរបស់កម្ពុជា ក៏ក្រសួងនៅតែពិនិត្យឃើញថានៅមានជនខិល ខូចមួយចំនួន នៅតែបន្តលួចនាំចូលសត្វខុសច្បាប់ជាបន្តបន្ទាប់ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រុមអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក់ HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AD-៣៤៧៨ បានដឹកកូនជ្រូក ចំនួន៤០ក្បាល លើកំណាត់ផ្លូវជាតិ ត្រង់ចំណុចក្បាលស្ពានអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានកូនជ្រូកសរុបចំនួន៤០ក្បាល និងរថយន្តចំនួន០១ គ្រឿង ទៅរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក ផ្ដល់ដោយ ឯកឧត្តមវេង សាខុន