តាកែវ៖ មុខសញ្ញាជួញដួរ និងប្រើប្រាស់គ្រឿងញៀន នៅឃុំត្រពាំងសាប ស្រុកបាទី ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុក ធ្វើការបង្រ្កាបបានកាលពីវេលាម៉ោង ១៥នឹង៣០នាទី​ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំនុចភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

បើយោងតាមរបាយការណ៍របស់ សត្ថកិច្ចបានឲ្យដឹថា ជនសង្ស័យ ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន៖
១-ឈ្មោះ ជី សុវណ្ណារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី
២-ឈ្មោះ ណុប ខ្លឹម ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់ភូមិអាជាំង ឃុំកុមារាជា ស្រុកបាទី
ព្រមទាំងដកហូតវត្ថុតាង៖
-ម្ស៉ៅក្រាមសថ្លា ចំនួន ០៤កញ្ចប់ ទំងន់សរុប ២.០៩ ក្រាម (ថ្លឹងទាំងសំបកថង់)
-ទូរសព្ទ័ ០៣ គ្រឿង
-ម៉ូតូ ០២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនមកការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីកសាងសំនុំបញ្ជូនទៅសាលាដំបូងខេត្ត៕