ភ្នំពេញ៖ បន្ទាប់សមត្ថកិច្ចចាប់ខ្លួន លោក សុវណ្ណ រិទ្ធី ចាងហ្វាងការផ្សាយ TVFB ពិតប្រាកដមែន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ» ក្រោមបទល្មើស ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន សម្រេចដកអាជ្ញាបណ្ណរបស់មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន TVFB តាមប្រកាសលេខ ១៤៩ ព.ម.ប្រក ដោយបានសម្រេច លុបប្រកាសលេខ ០០៧ ព.ម.ប្រក ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ និងប្រកាសលេខ ២៥៥ ព.ម.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងព័ត៌មាន ដែលបានអនុញ្ញាតឲ្យ លោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh និងគេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
សូមអានសេចក្ដីប្រកាស របស់ក្រសួងព័ត៌មាន ដូចមានខាងក្រោម៖






