តាកែវ៖ ក្នុងរយះប៉ុន្មានខែដើមឆ្នាំ២០២០នេះ យើងសង្កេតឃើញថា នៅក្នុងខេត្តតាកែវ គឺមានបងប្អូនប្រជាពលរដ្ឋជាច្រើនផ្ទុះការិះគុណ ទៅលើសេវាកម្មផ្គត់ផ្គង់អគ្គិសនី មិនថាអគ្គិសនីរដ្ឋ ឬមួយឯកជន នោះទ្បើយ អំពីការគិតតំលៃលក់ភ្លើងឲ្យពួកគាត់ដែលជាអ្នកប្រើប្រាស់ឃើញថាមាន ភាពខុសប្រក្រតីច្រើន ព្រោះតែធ្លាប់ តែអស់តិច បែជាមកអស់ច្រើនធ្វេគុណ លើសពីចំនួនប្រើខែចាស់ច្រើហួសហេតុពេកហើយ មិនដឹងថាអស់លោកខាងអគ្គិសនីធ្វើការរបៀបណានោះទេ បើលេងបែបៗនេះងាប់រាស្រ្តអស់ហើយ ។
បើយោងតាមគណនេយ្យហ្វេសបុកមួយមានឈ្មោះថា Siratha mok សរសេរបង្ហោះលើបណ្តាញសង្គមរបស់ខ្លួនថា៖ "លោកបងអគ្គិសនី ហៅថាបងភ្លើងអើយមិចផ្ទះម៉ែខ្ញុំអស់ច្រើនម្លេះ ចាំថ្ងៃគេចែកក្រដាស់ភ្លើងកន្លែងស្ថានីយ៍ប្រេងខ្ញុំផុសអោយមើលទៀត តើ១ណាអស់ច្រើនជាង "។ ក្នុងវិក័យបត្រភ្លើង របស់គាត់សម្រាប់ខែមេសានេះសរុប ថវិកាអស់ ៦៤៥ ៣០០ រៀល គាត់បញ្ជាក់ថា ឯខែមុនអស់តែជាង ២០ម៉ឺន ដូចរាល់ខែកន្លងមកដែរ ចុះហេតុអីខែនិងអស់ច្រើនម្លេះ ?

គាត់បានថ្លែងប្រាប់ឲ្យសាព័ត៌មានយើងដឹងបន្ថែមឲ្យដឹងទៀតថា ខាងអគ្គិសនីឲ្យមកពិនិត្យមើលហើយ គេថាមិនអី ចុះហេតុអីភ្លើងកើនទ្បើងធ្វេគុណបែបនេះ បើប្រើតែឧបករណ៍ចំនួនដដែលសោះនឹង៕