ភ្នំពេញ៖ ជនបរទេស២នាក់ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីកែឆ្នៃ ជួញដូរសារធាតុញៀន ដោយខុសច្បាប់ ឃាត់ខ្លួនមេខ្លោងជាជនបរទេស២នាក់ រឹបអូសថ្នាំញៀនជិត៦០គីឡូក្រាម។

លោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ បានឲ្យដឹងថា ដោយមានការសំរបសំរួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា កំលាងសមត្ថកិច្ចបានដំណើរការបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀន ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនេះ ធ្វើឡើងនៅវេលាម៉ោង១៤៖៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញ «ក១១» របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ

លទ្ធផលនៃការបង្ក្រាបករណីកែច្នៃគ្រឿងញៀនដ៏ធំនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 និងឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746។

សម្រាប់វត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនអិចស្តាស៊ីប្រមាណ ១៤០,០០០គ្រាប់ មានទម្ងន់ជាង៥៧គីឡូក្រាម និងម៉ាស៊ីនកែឆ្នៃ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន មកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេតតាមចាប់មេខ្លោង និងអ្នកពាក់ព័ន្ធ៕