យោងតាមរបាយការណ៏ពីសមត្ថកិច្ចបានអោយដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី មានករណីចោរឆក់កាបូបលុយមួយដែលស្ថិតនៅតាមផ្លូវចូលភូមិព្រៃឈើទាល ឃុំព្រៃផ្ដៅ ស្រុកព្រៃ កប្បាស ខេត្តតាកែវ ពីជនរងគ្រោះឈ្មោះ សួន មុយភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាង លើ។ បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូមិនស្គាល់ ម៉ាកចេញ ទៅដោយសុវត្ថភាព រួមទាំងបានយកកាបូបលុយមួយ ទូរសព្ទ័មួយគ្រឿ និងលុយជិត២០០០ដុល្លា បន្ទាប់មកជនរង គ្រោះបានមកដាក់ពាក្យបណ្តឹង អោយសមត្ថកិច្ចតាមចាប់ផងដែរ ។
ជនរងគ្រោះបានឲ្យដឹងថា លុយខាងលើគាត់យកទៅបើកអោយក្រុមជាង ធ្វើផ្ទះតែមិនទាន់បានទៅដល់ផ្ទះផង ត្រូវបានចោរមិនស្គាល់មុខនិងម៉ូតូមិនស្គាល់ម៉ាកឆក់យកទៅបាត់។
ជុំវិញករណីខាងលើ លោកវរសេនីយ៍ទោ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស អោយដឹងថា ពិតជាមានករណីចោរឆក់នៅចំណុចខាងលើពិតមែន តែកំលាំងរបស់លោកមិនទាន់កំណត់មុខសញ្ញា បាននៅឡើយទេ និងក៏មិនទាន់រាយការណ៍ជូនថ្នាក់លើនោះដែរ។
ពលរដ្ឋស្រុកព្រៃកប្បាសបាននាំគ្នារអ៊ូថា សកម្មភាពឆក់លួចដដែលៗ តែសមត្ថកិច្ចដូចជាបង្គ្រាបមិនដែលបាន មិនហើយសោះ តើមកពីមូលហេតុអី ? ហើយពួកគាត់បារម្មណ៍ថា បើស្ថាបន័មានសមត្ថកិច្ចបង្គ្រាប ឬធ្វើមិនបាននោះ គឺបញ្ហាអសន្តិសុខចោរលួច ឆក់ ប្លន់ និងកើតមានទ្បើងពេញមូលដ្ឋានភូមិឃុំពួកគាត់ជាក់ជាមិនខានទ្បើយ ៕




