តាកែវ៖ លោក កេង និងប្រពន្ធឈ្មោះ ស្រីនួន បានរងការចោទប្រកាន់ ថាបាន ដីប្រឡាយទឹកសាធារណៈដែលជារបស់រួម មានបណ្តោយជាង ២០០ម៉ែត្រ ទទឹង១០ម៉ែត្រ ត្រូវបានគ្រួសារអ្នកមានលុយម្នាក់បានធ្វើសកម្មភាពយកគ្រឿងចក្រដឹកដីមកចាក់លុប ដោយមិនខ្លាចចញញើតអាជ្ញាធរឃុំ ស្រុកឡើយ ហើយករណីនេះត្រូវបានប្រជាពលរដ្ឋជា ច្រើនគ្រួសារក្នុងភូមិ ស្នួល ឃុំស្រង៉ែ ស្រុកទាំង ខេត្ត តាកែវ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង ប្រជាពលរដ្ឋ ។
ពលរដ្ឋបានបញ្ជាក់ថា ប្រទ្បាយទឹកខាងលើនេះគឺមានសារៈខ្លាំងណាស់ សម្រាប់ពួកគាត់ ដែលអ្នកអាស្រ័យផលជាច្រើនឆ្នាំមកហើយ ព្រោះការធ្វើស្រែរបស់ពួកគាត់គឺពឹងលើការនាំទឹកតាមប្រទ្បាយមួយខ្សែនេះ មកធ្វើការស្រោចស្រប់ ចុះបើឥលូវអាជ្ញាធរអនុញ្ញាតឲ្យបុគ្គលមានលុយឈ្មោះ កេង និងស្រីនួន ចាក់លុបជិតឈឹងធ្វើជាកម្មសិទ្ធិបែបនេះទៅហើយនោះ តើឲ្យពួកគាត់ពឹងទៅលើអ្វីទៀតទៅ ។ ប្រជាពលរដ្ឋទាំងអស់បានដាក់ការសង្ស័យថា ប្រហែលរឿងនេះប្រាកដជាមានការត្រូវគ្នារវាងអាជ្ញាធរឃុំនិងស្រុកហើយ បានជាបុគ្គលមានលុយរូបនេះថ្លើមធំហ៊ានចាក់លុបប្រទ្បាយទឹករដ្ឋយកបានយ៉ាងរលួនបែបនេះ ? ការចាក់ដីខាងលើរបស់បុគ្គលឈ្មោះកេងនេះ គឺគេមានគំរោងបើកដីទ្បូសម្រាប់លក់ផងដែរ ដោយដីរបស់គេនោះមានទំហំតូចជាងដីប្រឡាយទឹកសាធារណះទើបបុគ្គល់ម្នាក់នេះ ហ៊ានយកគ្រឿងចក្រដឹកដីលុបប្រឡាយទឹកដើម្បីពង្រីដីរបស់ខ្លួនបែបនេះ ។
ជុំករណីចោទប្រកាន់ខាងលើនេះ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២០ នេះថា ពាក្យពណ្តឹងរបស់ពលរដ្ឋនៅភូមិស្នួល ឃុំស្រង៉ែគឺលោកបានទទួលហើយ ហើយលោកនិងបញ្ជាទៅឲ្យអាជ្ញាធរឃុំចុះទៅផ្អាកគ្រឿងចាក់នោះជាបន្ទាន់ ហើយចំពោះការលួចចាក់ដីចូលក្នុង ប្រទ្បាយទឹកសាធារណះហើយចំពោះវិធានការអោយបុគ្គលរូបនោះ កាយដីចេញពីប្រឡាយវិញនោះចាំលោកចុះទៅពិនិត្យជាក់ស្តែងសិន ព្រោះថ្ងៃនេះរវល់មកសួសុខទុកពលករចំណាកស្រុកមកពីថៃ៕







