សង្វៀនជល់មាន់ ថ្មីមួយកន្លែង នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលប្ដូពីកាស៊ីណូជ្រៃធំ ជល់មាន់មួយគូរៗចាក់៥ពាន់ដុល្លា មួយថ្ងៃៗ លេង២០ ទៅ៣០គូរ សូមស្នងការនគរបាល និងអភិបាលខេត្តតាកែវ ជួយមើលផង
តាកែវ៖តាមសេចក្ដីរាយកាណ៏ថា សង្វៀនជល់មាន់ថ្មីមួយកន្លែង កំពុងបើកលេងយ៉ាងរលួននៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយទើបបើកលេងនៅក្នុងរយះពេល៤ ថ្ងៃនេះ ក្រោយពីពួកគេបានប្ដូកន្លែងជល់មាន់មកពីកាស៊ីណូជ្រៃធំ ស្រុកកោះធំ ដោយសារនៅកាស៊ីណូបានបិទទ្វា ធ្វើអោយពួកគេអត់កន្លែងជល់មាន់ ក៏នាំគ្នាមកជល់មាន់នៅទីតាំងខាងលើ។
ប្រភពបានបន្តថា សង្វៀនជល់មាន់ ថ្មីនេះ មើលពីក្រៅដូចមិនសូវធំទេ ប៉ុន្តែសម្រាប់អ្នកចាក់មាន់មួយគូរៗ មិនតិចជាង៥ពាន់ដុល្លាទេ ហើយក្នុងមួយថ្ងៃៗ ពួកគេលេងចំនួន២០ ទៅ៣០គូរមាន់ ប៉ុន្តែគ្មានការរំខានពីសមត្ថកិច្ចឡើយ៕





