ខេត្តតាកែវ ៖ ក្ដិបមនុស្សមុខសញ្ញាជួញដូរនឹងប្រើប្រាស់គ្រឿង ញៀន ៣នាក់ ត្រូវបានកំលាំងនៃអធិការនគរបាលស្រុកគិរីវង់ និងស្រុកត្រាំកក់ ចាប់ឃាត់ខ្លួន ខណៈមេក្លោងធំៗសមត្ថកិច្ចមិនទាន់បង្រ្កាបបាន ។

បើយោងតាមរបាយការណ៍របស់ ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កំលាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ជន ផាន់ណា (មុខសញ្ញាសកម្ម) ព្រមទាំងដកហូតបានម្សៅក្រាម ពណ៏ស ថ្លាចំនួន ០៥ កញ្ចប់តូច និង ទូរស័ព្ទចំនួន ០៣ គ្រឿង ។ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀនមួយករណី នៅចំណុចកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ​ដោយ ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ រួមមានទី១-ឈ្មោះ ម៉ៅ មេន(ហៅទ្រី) ភេទប្រុសអាយុ១៣ឆ្នាំ ទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងទី ២-ឈ្មោះវ៉ាង ដាលីន ភេទប្រុស អាយុ​១៤ឆ្នាំ  ទីលំនៅភូមិថ្មី ឃុំសោម  ស្រុកគិរីវង់  ខេត្តតាកែវ ព្រមទាំងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច​ ទូរស័ព្ធចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី និងបន្តស្រាវជ្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់៕