តាកែវ ៖ ដោយមើលឃើញពីភាពខ្វះខាត នឹងទុកលំបាករបស់ប្អូនៗ កូនក្មួយ ក្នុងការធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះ ពិសេសបញ្ហាសុវត្ថិភាពរបស់ពួកគេទាំងអស់គ្នា ដែលរស់នៅក្នុង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។ ហេតុនេះ ហើយបានព្រះភិក្ខុ កោសលប្បញ្ញោ ជិន សំអុល ព្រះចៅអធិការវត្តអង្គសូឃ្លាំ មានគំនិតធ្វើការផ្តួចផ្តើម បង្កើតជាអនុវិទ្យាល័យមួយទ្បើង ដែលមានឈ្មោះថា អនុវិទ្យាល័យ អង្គសូឃ្លាំង ដែលព្រះអង្គបានដឹកនាំកសាងបានអគារសិក្សាចំនួនមួយខ្នង ដែលមានកម្ពស់២ជាន់ ស្មើនឹង១២ បន្ទប់ ដែលបានបំពាក់សម្ភារហើយរួចរាល់គ្រប់គ្រាន់។
ការកសាងនេះបើតាមថេរដីការរបស់ព្រអង្គលោកបានឲ្យដឹងថា ការចំណាយប្រាក់បច្ច័យបួនផ្ទាល់របស់ព្រះអង្គចំនួន៥ម៉ឺនដុល្លារ និងសរុបថវិកាទាំងអស់ក្នុងការសាងសង់អគារសិក្សានេះ គឺអស់ចំនួនជាង ៣០ម៉ឺន ដុល្លារអាមេរិក ដោយបូករួមទាំងការចាក់ដីជុំវិញបវេណសាលានេះផង។
តាមថេរដីការបស់ព្រះគ្រូកោសលប្បញ្ញោ ជិន សំអុល បានឲ្យដឹងទៀតថា ដោយអាត្មាភាពមើលឃើញពីចំណុចខ្វះខាត នឹងទុកលំបាករបស់ក្មួយៗប្អូនៗដែលជាសិស្សបញ្ចប់ការសិក្សានៅសាលាបឋមក្នុងវត្តនេះទៅ ហើយត្រូវទៅបន្តការសិក្សា   នៅអនុវិទ្យាល័យឆ្ងាយផ្ទះ ពិកបាកក្នុងការធ្វើដំណើរទៅរៀនព្រមទាំងដោយគិតពីបញ្ហាសុខសុវត្ថិភាពផ្សេងៗក្នុងការរៀនសូត្រ ជាពិសេសថែមទៀតនោះ ដោយក្រុមគ្រួសារឳពុកម្តាយមានជីវភាពខ្វះ ក្នុងការទិញសម្ភារជាមធ្យោបាយធ្វើដំណើរជិះទៅរៀន ទើបព្រះអង្គបានសម្រេសព្រទ័យ ផ្តួចផ្តើមគំនិតបង្កើតជាអនុវិទ្យាល័យមួយនេះទ្បើង ដោយឈរជំហ៊រដោយខ្លួនព្រះអង្គផ្ទាល់ ក្នុងការដឹកនាំកសាងអគារសិក្សាមួយខ្នងនេះទ្បើង នឹងម្យ៉ាងទៀតដោយមានការជួយជ្រុំជ្រែង ពីបងប្អូនពុទ្ធបរិស័ទចំណុះជើងផង បងប្អូនក្នុងនឹងក្រៅប្រទេសផង ទើបអាចសម្រេចបានជោគជ័យ ក្នុងការធ្វើអគារសិក្សាមួយខ្នងកម្ពស់ ២ជាន់នេះ ដាក់ឲ្យក្មួយៗប្អូនៗ បានសិក្សារៀនសូត្រជាងមួយឆ្នាំមកហើយ ។ ព្រះអង្គបានមានថេរដីការបន្តថា អគារសិក្សានេះគឺត្រូវបានបង្កើតទ្បើងដោយចំណាយពេលនៃការសាងសង់ត្រឹមតែរយៈពេល ២ឆ្នាំទើបកសាងហើយរួចរាល់ ។

ព្រះអង្គបានបញ្ជាក់ឲ្យសារព័ត៌មានយើងដឹងពីការចំណាយផងដែរថា ការចំណាយទៅលើការជាវដីមកធ្វើការសាងសង់អគារសិក្សា អនុវិទ្យាល័ យនេះ គឺអាត្មាភាពទិញដីពីបងប្អូនប្រជាពលរដ្ឋនៅដីចំនួន ៨ប្លង់ ដែលចំណាថវិកាអស់ចំនួន ៦៥.៣២៤ ដុល្លារ ចំណាយទៅលើកាជីកស្រះយកអាចម៍ដីមកចាក់ទីធ្លាសាលាអស់ថវិការចំនួន ១៨,២៤៤ដុល្លារ និងការចំណាយទៅលើការទិញសម្ភារៈ ដែលមានដូចជា ដងទង់ជាតិ តុគ្រូ តុសិស្ស ក្តាខៀន គ្រឿងបរិក្ខាការិយាល័យនិងបន្ទប់សិក្សា បំពាក់ឧបករណ៍អគ្គីសនីទាំង១២បន្ទប់ រួមទាំងតបណ្តាញទឹកសម្រាប់ប្រាស់ក្នុងសាលាអស់ថវិកាចំនួន ២២៣,៨២៦ ដុល្លារ  ។



ព្រះអង្គបានបញ្ជាក់ឲ្យ សព្វថ្ងៃនេះចំពោះការសាងសងអគារសិក្សាអនុវិទ្យាល័យអង្គសូឃ្លាំងនេះ  គឺអាត្មាភាពនៅមានការជំពាក់ថ្លៃសម្ភារៈសំណង់របស់គេចំនួន ១០ម៉ឺនដុល្លារផងដែរ ។ ថេរដីកាចុងក្រោយព្រះភិក្ខុ ជិន សំអុល ចៅអធិការវត្តអង្គសូឃ្លាំង ក៏សូមធ្វើការអំពាវនាវផងដែរ ទៅដល់ប្អូនជាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា អ្នកឧកញ្ញា អស់លោក លោកស្រី ទាំងអស់ដែលមានចិត្តជ្រះថ្លា សូមចូលរួមជាបច្ច័យតិចក្តីច្រើនក្តី តាមកម្លាំងសទ្ធា រៀងៗខ្លួន ដើម្បីបង្គ្រប់សងថ្លៃសម្ភារៈសំណង់ដែលលោកនៅជំពាក់គេនេះផង៕