ភ្នំពេញ៖ ស្រ្តីស្រស់ស្អាតម្ចាស់អាខោនហ្វេសប៊ុក sri nika ដែលបានលោតសម្លាប់ខ្លួនពីខុនដូមួយកន្លែងនៅក្នុងសង្កាត់បឹងត្របែក ខ័ណ្ឌចំការមន កាលពីយប់មិញ ដោយមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់ តាមរយៈអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនមុនពេលស្លាប់ បានធ្វើការចោទប្រកាន់លោកឧកញ៉ា លាង ឃុន មហាសេដ្ឋីស្រុកខ្មែរដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃរបស់ខ្លួនថាជាអ្នកធ្វើឲ្យកូនអាយុ៧ខែរបស់នាងស្លាប់និងដែលធ្វើឲ្យជីវិតរបស់នាងឈានដល់ទីបញ្ចប់។

យោងតាមវីដេអូអាខោនហ្វេសប៊ុក sri nika  នាងបាននិយាយនិងសសេរថា «លោកឧកញ៉ា លាងឃុនខ្ញុំសុំផ្ដាំផ្ញើទៅលោកលោកក៏មានកូនប្រុសបើពេលនោះលោកសុខចិត្តទុកឲ្យខ្ញុំទុកកូន ៧ខែ ហ្នឹងជីវិតខ្ញុំអត់ដល់ថ្នាក់ហ្នឹងទេ។ ប្រយ័ត្នប្រយ័ត្នកាំពារនឹងឆ្លងទៅ លាង ឃុន ព្រោះអី លុយ លាង ឃុន ឥឡូវច្រើនណាស់មិនអាចធ្លាក់ងាយទេប្រយ័ត្នតើថ្ងៃណាមួយឡានបុកញ័របាត់ទៅណា! គ្រាន់តែប្រាប់លោកឧកញ៉ា លាង ឃុនខ្ញុំសុំផ្ដាំផ្ញើទៅលោកលោកក៏មានកូនប្រុសដែរ។សុំបងប្អូនជួយស៊ែរផង។
បើតាមហ្វេសប៊ុក sri nika ក៏បានឃើញពីការផ្ញើសារទៅលោកឧកញ៉ា លាង ឃុន អោយជួយ​សងលុយដែលនាងជំពាក់គេនិងជួយចេញលុយថ្លៃព្យាបាលជំងឺនាងផងដែរ ហើយនៅក្នុងសារឆ្លើយឆ្លងនោះ លោកឧកញ៉ា លាង ឃុន បានឆ្លើយថាលោកកំពុងតែនៅប្រទេសអាល្លឺម៉ង់ហើយ២ថ្ងៃទៀតទើបលោកត្រលប់ទៅប្រទេសកម្ពុជាវិញ។
ពាក់ព័ន្ធទៅនិងការបង្ហោះតាមបណ្ដាញសង្គមFacebook នេះ គេមិនអាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា លាង ឃុន បានទេនៅថ្ងៃនេះ ថាតើរឿងនេះពាក់ព័ន្ធនឹងលោកឬក៏មានអ្នកណាម្នាក់មានបមណងល្អក្នុងការយកឈ្មោះរបស់លោកមកបង្ហោះដើម្បីបំផ្លាញកិត្តិយសរបស់លោក៕