ញូវយ៉ក៖ លោក Bill de Blasio អភិបាលក្រុងញូវយ៉កបានរិះគន់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការឆ្លើយតបជំងឺឆ្លងរាតត្បាតវីរុសកូវីដ១៩កាលពីយប់ថ្ងៃពុធ ដោយប្រាប់ទូរទស្សន៍ CNN ថា« វិបត្តិជាតិយ៉ាងធ្ងន់ធ្ងរដែលកំពុងតែកើតមានឡើងនេះក៏ប៉ុន្តែបែជាមានការឆ្លើយតបយឺតយ៉ាងពីលោកប្រធានាធិបតី ត្រាំ ទៅវិញ» ។
បើយោងតាមការចុះផ្សាយរបស់ CNN លោកអភិបាលក្រុងញូវយ៉ក បាននិយាយថា រដ្ឋាភិបាល សហព័ន្ធអវត្តមានក្នុងការពិភាក្សានាពេលផ្ទុះជំងឺកូវីដ១៩នេះ ហើយបានកត់សម្គាល់ថាលោក ត្រាំ ប្រៀបដូចនឹង«អតីតៈប្រធានាធិបតី Herbert Hoover" ។
លោកថ្លែងប្រាប់CNNថា«គាត់កំពុងចាត់វិធានការដែលនៅឆ្ងាយពីផ្លូវដវែងអន្លាយ ហើយមិនបានដោះស្រាយកង្វល់សំខាន់ៗនិងមិននិយាយអំពីករណីថ្មីមួយចំនួនធំដែលយើងរំពឹងថានឹងមិនមានជំងឺឆ្លងកូវីដ១៩នោះបន្តនោះទេ តែឥលូវយើងស្ទើរតែកើនដល់ទៅ ២.០០០ ករណីឥឡូវនេះនៅក្នុងទីក្រុងញូវយ៉ក។
លោកបានបន្ថែមថាលោកប្រធានាធិបតី«មិនបានធ្វើអ្វីដើម្បីបង្កើនបរិមាណផ្គត់ផ្គង់វេជ្ជសាស្រ្តដែលកំពុងត្រូវបានផលិតនិងដើម្បីធានាថាពួកគេកំពុងចែកចាយកន្លែងដែលពួកគេត្រូវការបំផុតនៅសហរដ្ឋអាមេរិកនោះទេ៕



