វ៉ាស៊ីនតោន៖ CNN បានចុះផ្សាយនៅថ្ងៃនេះថា យោងតាមគ្រូពេទ្យសេតវិមានលោក Sean P. Conley បានអោយដឹងថា ការធ្វើតេស្តិ៍មេរោគវីរុកូវីត១៩ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរកឃើញនូវភាពអវិជ្ជមានចំពោះវីរុសនេះទៅលើខ្លួនលោកប្រធានាធិបតី។
កំណត់ត្រាមួយរបស់គ្រូពេទ្យប្រចាំសេតៈវិមានលោក Conley បានសរសេរថា“ មួយសប្តាហ៍បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយគណៈប្រតិភូប្រេស៊ីលនៅ Mar-a-Lago លោកប្រធានាធិបតី ត្រាំ នៅតែមានសុខភាពល្អប្រសើរ ហើយធ្វើតេស្តិ៍រកមេរោគនេះនៅលើខ្លួនគាត់គឺបានបង្ហាញេពីភាពអវិជ្ជមាន ៕

